ប្រវត្តិរបស់កុំព្យូទ័រ

កុំព្យូទ័រគឺជាម៉ាស៊ីនគិតឬគណិតម៉ាស៊ីន ដែលអាចផ្លាស់ប្តូរព័ត៌មានបានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្តនិងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័របានស្ថិតនៅជាមួយមនុស្សជាយូរណាស់មកហើយ ដោយវាបានផ្តល់តម្រូវការជាច្រើនដល់មនុស្ស។ កុំព្យូទ័រកាលពីមុនមានទំហំធំនិងមានការប្រើប្រាស់បានតិច ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។ វាជាអ្នកផ្តល់ព័ត៌មានកាន់តែរហ័សនិងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីបានគ្រប់យ៉ាងដែលនណារម្នាក់ចង់ឲ្យវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីព្រោះអ្នកសរសេរកម្មវិធីបានបង្កើតកម្មវិធីបៀបដោះស្រាយគណិតវិទ្យា ព្រោះតែកុំព្យូរទ័រមានភាពរហ័ស លឿន ទំនើប និងអាចដោះស្រាយបញ្ហាគណិតវិទ្យារាប់លានបានក្នុងមួយវិនាទី។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើនដែលពីមុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រងតែពេលនេះពួកគេប្រើតែកុំព្យូទ័រ ដើម្បីគ្រប់គ្រងវាមានភាពងាយស្រួលនិងប្រសើរជាងមុនឆ្ងាយណាស់។ ប្រព័ន្ធអេឡិចត្រូនិចកុំព្យូទ័រដំបូងត្រូវបានបង្កើតនៅក្នុងពាក់កណ្តាលសតវត្សទី២០( ១៩៤០-១៩៤៥ ) ។ ធាតុដើមរបស់កុំព្យូទ័រពេលបង្កើតដំបូងមានទំហំធំណាស់ដែលត្រូវដាក់នៅក្នុងបន្ទប់មួយដ៏ធំ ហើយវាប្រើប្រាស់ថាមពលដ៏ច្រើន។ ពាក្យកុំព្យូទ័រជាពាក្យចាស់ដែលបានផ្លាស់ប្តូរអត្ថន័យជាច្រើនសម័យកាលមកហើយនៅសតវត្សចុងក្រោយនេះ។ កុំព្យូទ័រត្រូវបានបង្កើតឡើងដោយលោក...