ប្រវត្តិរបស់កុំព្យូទ័រ

កុំព្យូទ័រគឺជាម៉ាស៊ីនគិតឬគណិតម៉ាស៊ីន ដែលអាចផ្លាស់ប្តូរព័ត៌មានបានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្តនិងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័របានស្ថិតនៅជាមួយមនុស្សជាយូរណាស់មកហើយ ដោយវាបានផ្តល់តម្រូវការជាច្រើនដល់មនុស្ស។ កុំព្យូទ័រកាលពីមុនមានទំហំធំនិងមានការប្រើប្រាស់បានតិច ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។ វាជាអ្នកផ្តល់ព័ត៌មានកាន់តែរហ័សនិងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីបានគ្រប់យ៉ាងដែលនណារម្នាក់ចង់ឲ្យវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីព្រោះអ្នកសរសេរកម្មវិធីបានបង្កើតកម្មវិធីបៀបដោះស្រាយគណិតវិទ្យា ព្រោះតែកុំព្យូរទ័រមានភាពរហ័ស លឿន ទំនើប និងអាចដោះស្រាយបញ្ហាគណិតវិទ្យារាប់លានបានក្នុងមួយវិនាទី។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើនដែលពីមុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រងតែពេលនេះពួកគេប្រើតែកុំព្យូទ័រ ដើម្បីគ្រប់គ្រងវាមានភាពងាយស្រួលនិងប្រសើរជាងមុនឆ្ងាយណាស់។ ប្រព័ន្ធអេឡិចត្រូនិចកុំព្យូទ័រដំបូងត្រូវបានបង្កើតនៅក្នុងពាក់កណ្តាលសតវត្សទី២០( ១៩៤០-១៩៤៥ ) ។ ធាតុដើមរបស់កុំព្យូទ័រពេលបង្កើតដំបូងមានទំហំធំណាស់ដែលត្រូវដាក់នៅក្នុងបន្ទប់មួយដ៏ធំ ហើយវាប្រើប្រាស់ថាមពលដ៏ច្រើន។ ពាក្យកុំព្យូទ័រជាពាក្យចាស់ដែលបានផ្លាស់ប្តូរអត្ថន័យជាច្រើនសម័យកាលមកហើយនៅសតវត្សចុងក្រោយនេះ។ កុំព្យូទ័រត្រូវបានបង្កើតឡើងដោយលោក Charles Babbage ក្នុងឆ្នាំ១៨២២ ដែលលោកគឺអ្នកទស្សនវិទូ វិស្វករ​មេកា​និក គណិត​វិទូ និង​ជា​អ្នក​ច្នៃប្រឌិត​ជនជាតិ​អង់គ្លេស ( លោក Charles កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៧៩១ និង បានស្លាប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៨៧១ ក្នុងអាយុ៧៩ឆ្នាំ )។

ពាក្យកុំព្យូទ័រមានដើមកំណើតមកពីពាក្យឡាតាំង នៅពាក់កណ្តាលសតវត្សទី១៧ដែលមានអត្ថន័យថា « someone who computer » នៅក្នុងវចនានុក្រម Heritage របស់អាមេរិក ( ១៩៨០ ) បានដាក់ឈ្មោះអោយកុំព្យូទ័រដំបូងថា « a person who computes » កុំព្យូទ័រមានន័យថាបានរួមបញ្ចូលជាមួយនិងសកម្មភាពមនុស្សរហូតដល់ពាក់កណ្តាលសតវត្សទី២០ ពេលដែលវាអភិវឌ្ឍន៏ជាឧបករណ៏អេឡិចត្រូនិចសម្រាប់កម្មវិធីដែលអាចរក្សា ទទួល និងដំណើរការទិន្ន័យ ដូចជាវចនានុក្រមរបស់វេបម៉ាស្ទើរ ( ១៩៨០ ) បានអោយអត្ថន័យវា។ បច្ចុប្បន្នពិភពកុំព្យូទ័រយោងតាមឧបករណ៏របស់កុំព្យូទ័រ ។

ទុក​ឱ្យ​ឆ្លើយ​តប​

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ