ប្រសិនបើអ្នកចង់ចាប់ផ្ដើមកុំព្យូទ័រឡើងវិញ (Restart) តែមិនអាចប្រើ Mouse ឬ Trackpad នៅលើកុំព្យូទ័ររបស់អ្នកបាន ដូច្នេះអ្នកត្រូវតែប្រើ Shortcuts នៅលើ Keyboard (Alt + F4 ) ។
សូមចុច Alt key និង F4 key ។ ប៉ុន្តែចំពោះម៉ូដែលកុំព្យូទ័រមួយចំនួនតម្រូវអោយអ្នកចុច (Fn + Alt + F4)
វានឹងលោតផ្ទាំងមួយមក
ប្រើ Arrow key ដើម្បីជ្រើសរើស Restart រួចចុច Enter ។
ម្យ៉ាងទៀតអ្នកក៏អាចចុច Windows + X នៅលើ Keyboard រួចប្រើ Arrow key ដើម្បីជ្រើសរើស Shutdown or sign out រួចចុច Enter បន្ទាប់មកប្រើ Arrow key ជ្រើសរើសយក Restart រួចចុច Enter ។